Posts
Showing posts from June, 2022
- Get link
- X
- Other Apps
បទ អុំទូកចូកកំពឹស [ ខាត់ សុឃីម ] Lyrics 1/ បងអើយ បងអើយបងនឿយហត់ណាស់ អុំទូកតាំងពីថ្ងៃរះ ឆាប់មកផ្ទះជួបមុខប្អូនស្រី បងអើយគេងមកប្រុសពន្លកកំពូលស្វាមី អូននឹងនិទានរឿងខ្លី ឱ្យប្រុសថ្លៃសម្រាន្តស្កប់ស្កល់ 2/ អូននឹង អូននឹងនិទានរឿងព្រេង កំដរឱ្យលោកប្តីគេង ហាត់ថ្លាថ្លែងចែងនិទានដល់ រឿងចៅមានព្វ ដ៏ប្រសប់ជួបអកុសល បងអើយនេះហើយកម្មផល ដែលបានផ្តល់គូព្រេងវាសនា R/ មានព្វបានជួបនាងកញ្ជើធ្លុះ កលមាយាទមាយានាងនោះ ខ្ជិលច្រអូសខុសស្រីធម្មតា បុកទំលុះល្អីទំលាក់ត្រីតាមផ្ទៃជលសា ប្តីខំចូកកំពិសយ៉ាងណា ក៏គ្មានមេត្តាស្រណោះអាសូរ 3/ នាយសំពៅនៅមិននៅត្រូវចិត្តនាងនោះ បានជួបនាងកញ្ជើធ្លុះចង់បបួលមានព្វសុំប្តូរ មានព្វទើសទាល់ផ្តល់កញ្ជើធ្លុះនោះជាថ្នូរ ភរិយាថ្មីស្រីល័ក្ខសម្បូរចេះអាសូរស្វាមីដូចអូនណាបង Lyrics By Bro12 Record
ភ្លៀងកុំធ្លាក់ខ្លាំងពេក Lyrics [ ណារិន]
- Get link
- X
- Other Apps
1/ ភ្លៀងកុំធ្លាក់ខ្លាំងពេក ព្រោះខ្លាចទឹកភ្នែកខ្ញុំទប់មិនជាប់ បេះដូងខ្ញុំលោតញាប់ ឱ្យតែភ្លៀងខ្លាំងខ្ញុំនឹកគេណាស់ 2/ កាលណាមេឃភ្លៀងខ្លាំង ខ្ញុំតែងតែនឹករឿងរ៉ាវចាស់ៗ នឹកវេលាខ្លះៗចង់ឱ្យ ពេលនោះកើតឡើងពេលនេះ R/ ខ្ញុំនៅតែមិនយល់ហេតុអ្វីស្មោះគេម្លេះ មនុស្សពិសេសខ្ញុំនឹកស្ទើគ្រប់នាទី ពេលនឹកគេម្ដងៗ ដៃជើងទន់មិនចង់កាន់ស្អី តើខ្ញុំកើតថី.. ហេតុអ្វីនឹកគេយ៉ាងនេះ.. 3/ សង្ឃឹមថាចិត្តគេ នៅតែស្មោះស្នេហ៍មិនប្រែប្រួលឡើយ ទោះឆ្ងាយគ្នាក៏ដោយ ចិត្តនឹកដង្ហើយរកគ្នាមិនណាយ បេះដូងនៅជិតគ្នា ទោះបីពួកយើងត្រូវរស់ឃ្លាតឆ្ងាយ ផ្ដាំអូនពីចម្ងាយ ថាស្រលាញ់បងតែម្នាក់បានហើយ ( ភ្លេង ) ២) ភ្លៀងកុំធ្លាក់ខ្លាំងពេក ព្រោះខ្លាចទឹកភ្នែកខ្ញុំទប់មិនជាប់ បេះដូងខ្ញុំលោតញាប់ ឱ្យតែភ្លៀងខ្លាំងខ្ញុំនឹកគេណាស់ ១) កាលណាមេឃភ្លៀងខ្លាំង ខ្ញុំតែងតែនឹករឿងរ៉ាវចាស់ៗ នឹកវេលាខ្លះៗចង់ឱ្យ ពេលនោះកើតឡើងពេលនេះ ២) ខ្ញុំនៅតែមិនយល់ហេតុអ្វីស្មោះគេម្លេះ មនុស្សពិសេសខ្ញុំនឹកស្ទើគ្រប់នាទី ពេលនឹកគេម្ដងៗ ដៃជើងទន់មិនចង់កាន់ស្អី តើខ្ញុំកើតថី.. ហេតុអ្វីនឹកគេយ៉ាងនេះ.. ១) សង្ឃឹមថាចិត្តគេ នៅតែស្មោះស្នេហ៍មិនប្រែប្រួលឡើយ ទោះឆ្ងាយគ្នាក៏ដោយ ចិត្តនឹកដង្ហើយរកគ្នាមិនណាយ ២) បេះដូងនៅជិតគ្នា
ភ្លៀងធ្លាក់ក្នុងបេះដូង Lyrics [ ម៉េង កែវពេជ្ជតា ]
- Get link
- X
- Other Apps
ភ្លៀងធ្លាក់ជេាគជាំ ស្នេហាមិនដូចបំណង អូនមើលមិនឃើញចិត្តបង រឿងស្នេហ៏កន្លងបងមានអ្នកថ្មី បងកុំប្រកែក បងជូនបាច់ផ្កាឲ្យស្រី តើបងក្បត់ដើម្បីអ្វី ជាព្រានឬថ្លៃប្រាប់មក ប្រាប់មក ស្មានចិត្តបងមិនត្រូវ ជាប់ឈ្មោះអាស្រូវ រឿងស្នេហ៏ បើសិនបងមានរូបគេ អូនសុំ ឲ្យមាសមេបំភ្លេចអូនវិញ អូនឈប់ស្នេហ៏ហើយ ឈប់ព្រួយឈប់ទេាម្នេញ អូនជួយបំពេញបំណង អូនសុំឲ្យប្រុសស្នេហ៏ស្នង បានសុខ ស្នេហ៏អូន បងស្នេហ៏គ្មាន ជម្រៅឥតមានន័យ ដូចផែនដី គ្មានសែងព្រះអាទិត្យ បងដូចចន្ទ ឆើតឆាយចេាមរេាម ដេាយហ្វូងដារា បងលួចក្បត់ គ្មានក្ដីស្រណោះ ស្រណោះ អូនឈឺចុកចាប់ គ្រាំគ្រាឱរា ចុកចាប់ពើតផ្សាព្រោះតែភ្លៀង ធ្លាក់ក្នុងបេះដូង ស្មានចិត្តបងមិនត្រូវ ជាប់ឈ្មោះអាស្រូវរឿងស្នេហ៏ បើសិនបងមានរូបគេ អូនសុំឲ្យមាសមេបំភ្លេចអូនវិញ អូនឈប់ស្នេហ៏ហើយ ឈប់ព្រួយឈប់ទេាម្នេញ អូនជួយបំពេញបំណង អូនសុំឲ្យប្រុសស្នេហ៏ស្នង បានសុខ ស្នេហ៍អូន បងស្នេហ៏គ្មាន ជម្រៅឥតមានន័យ ដូចផែនដី គ្មានសែងព្រះអាទិត្យ បងដូចចន្ទ ឆើតឆាយចេាមរេាម ដេាយហ្វូងដារា បងលួចក្បត់ គ្មានក្ដីស្រណោះ ស្រណោះ អូនឈឺចុកចាប់ គ្រាំគ្រាឱរា ចុកចាប់ពើតផ្សាព្រោះតែភ្លៀង ធ្លាក់ក្នុងបេះដូង បើបងអត់ ពីរូបអូនទៅ ប្រុសពាលពៅ គង់តែយល់ ចិន្ដា អូនធ្វើល្អច